តើនឹងមានអ្វីកើតឡើង ប្រសិនបើមានការពិនិត្យសុខភាពមួយដែលមិនត្រឹមតែអាចរកឃើញបញ្ហាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយឲ្យលោកអ្នកមានអារម្មណ៍ក្មេងជាងមុន, មើលទៅស្រស់ស្អាតជាងមុន, និងមានអាយុវែងជាងមុន?
កម្មវិធីធ្វើឲ្យក្មេងជាងវ័យគ្រប់ជ្រុងជ្រោយ
កញ្ចប់នេះជាការពិនិត្យសុខភាពរួម ដែលផ្តល់ជូនដោយមជ្ឈមណ្ឌលសុខភាពវិទ្យាសាស្ត្រ VitalLife។ កញ្ចប់នេះមិនត្រឹមតែជួយកំណត់បញ្ហាសុខភាពរបស់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឈានទៅមុខមួយជំហានទៀត ដោយផ្តោតលើការការពារមុនកើតមានបញ្ហា ដូចជា ជំងឺបេះដូង និងជំងឺមហារីក។ ជាមួយគ្នានេះ ក៏ជួយលើកកម្ពស់សុខុមាលភាពទូទៅរបស់លោកអ្នក តាមរយៈការសម្របសម្រួលតុល្យភាពអរម៉ូន និងដំណោះស្រាយបង្ការផ្សេងៗទៀត។
កញ្ចប់រួមបញ្ចូល
- ការពិគ្រោះយោបល់
- ឱសថធ្វើឲ្យក្មេងជាងវ័យ
- អ្នកឯកទេសអាហារូបត្ថម្ភ
- ការពិនិត្យឈាម
- មីក្រូសារធាតុ ២២ មុខ
- ការពិនិត្យអ័រម៉ូន ១៣ មុខ
- ការរាប់គ្រាប់ឈាមពេញលេញ
- សញ្ញារលាកក្នុងរាងកាយ៖ ESR, CRP
- ហូម៉ូស៊ីស្ទីន
- កម្រិតជាតិខ្លាញ់ក្នុងឈាម៖ កូឡេស្តេរ៉ុល, ទ្រីគ្លីសេរីដ, HDL, LDL
- HbA1C (កម្រិតជាតិស្ករមធ្យម)
- មុខងារតម្រងនោម៖ Creatinine, BUN
- អាស៊ីតអ៊ុយរិក – ជំងឺហ្គោត (Gout)
- ការពិនិត្យលោហៈពុល ៦ ប្រភេទ (Al, As, Cd, Co, Pb, Hg) – ពិនិត្យទឹកនោម
- សញ្ញាមហារីក៖ CEA, AFP, CA 15-3, CA 125
- មុខងារថ្លើម - AST, ALT, អាល់កាឡាំងផូស្វាតាស, ប៊ីលីរុយប៊ីនសរុប, GGT, ប៊ីលីរុយប៊ីនដោយផ្ទាល់
- ហ្វីប្រ៊ីណូហ្សែន, ប្រូតេអ៊ីនសរុប, អាល់ប៊ុយមីន, គ្លូប៊ុយលីន
- ជាតិស្ករក្នុងឈាមពេលតមអាហារ (FBG)
- ការវាយតម្លៃមន្ទីរពិសោធន៍ផ្សេងទៀត
- ពិនិត្យទឹកនោម
- ទម្រង់សរីរាង្គទឹកនោម (CellFix)
- ពិនិត្យលាមក
- ការពិនិត្យរាងកាយ និងឧបករណ៍វិនិច្ឆ័យ
- សន្ទស្សន៍សាច់ដុំកជើង (ABI)
- វិភាគសមាសធាតុរាងកាយ
- X-Ray ទ្រូង
- អេឡិចត្រូការឌីយ៉ូក្រាម
- ឆ្លុះអេកូលើក្បាលពោះទាំងមូល
- វាស់ដង់ស៊ីតេឆ្អឹង (Hip & Spine)
- ពិនិត្យភ្នែក
- តេស្តការស្ដាប់
ជម្រើសបង់ប្រាក់៖
- ព័ត៌មានអំពីហិរញ្ញវត្ថុ និងធានារ៉ាប់រងរបស់អ្នកជំងឺ - សូមចុច
ការណែនាំ
- សូមកុំទទួលទានអាហារ ឬភេសជ្ជៈណាមួយ លើកលែងតែទឹកសុទ្ធ រយៈពេលយ៉ាងតិច ១០ ម៉ោង មុនពេលចាប់ផ្តើមកម្មវិធី។
- ប្រសិនបើលិកអ្នកកំពុងប្រើថ្នាំតាមវេជ្ជបញ្ជា សូមជូនដំណឹងទៅកាន់អ្នកប្រឹក្សាសុខភាព ឬគិលានុបដ្ឋាយិកា មុនពេលធ្វើការពិនិត្យ ដើម្បីទទួលបានការណែនាំសមស្រប។
- ការពិនិត្យអរម៉ូនគួរត្រូវធ្វើមុនម៉ោង ១០:០០ ព្រឹក ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ។
- សម្រាប់បុរស៖ សូមពាក់សម្លៀកបំពាក់រឹបខ្លួន ដូចជា ខោទ្រនាប់បុរស ឬឈុតកីឡារឹបរាង សម្រាប់ការវិភាគសមាសធាតុរាងកាយ។
- សម្រាប់ស្ត្រី៖ សូមពាក់អាវកាក់កីឡា, និងឈុតកីឡារឹបរាង សម្រាប់ការវិភាគសមាសធាតុរាងកាយ។
