ឧបករណ៍ត្រជាក់កម្ចាត់ជាតិខ្លាញ់ គឺជាឧបករណ៍វេជ្ជសាស្ត្រទទួលបានការអនុម័តយល់ព្រមដោយរដ្ឋបាលអាហារ និងឱសថសហរដ្ឋអាមេរិក FDA សម្រាប់ការកាត់បន្ថយជាតិខ្លាញ់ ឬគ្រីយ៉ូលីប៉ូលីស៊ីស។ កោសិកាខ្លាញ់មានភាពរសើបចំពោះសីតុណ្ហភាព ហើយបែកដោយភាពត្រជាក់ល្អបំផុត ដូច្នេះមិនគួរមានការខូចខាតដល់ស្បែក ឬជាលិកាខាងក្រោមនោះទេ។ ក្នុងពេលអនុវត្តទម្រង់ការនេះ ស្បែកដែលនៅពីលើជាលិកាខ្លាញ់នឹងត្រូវបានស្រូបចូលទៅក្នុងឧបករណ៍ដែលធ្វើឲ្យកោសិកាខ្លាញ់ត្រជាក់។ សីតុណ្ហភាពត្រជាក់ធ្វើឲ្យស្បែកនៅទីនោះឡើងស្ពឹក ហើយអ្នកខ្លះប្រាប់ថាមានអារម្មណ៍ត្រជាក់។ គេអាចប្រើឧបករណ៍ត្រជាក់នេះពីរបីដងលើកន្លែងដដែល ឬព្យាបាលជាដំណាក់កាល ដើម្បីកាត់បន្ថយកម្រាស់ជាតិខ្លាញ់ និងដើម្បីឲ្យរាងស្អាតឡើងវិញ។
ទម្រង់ការព្យាបាលដោយប្រើឧបករណ៍ត្រជាក់កម្ចាត់ជាតិខ្លាញ់ ប្រើប្រាស់ភាពត្រជាក់ដែលមានការគ្រប់គ្រងត្រឹមត្រូវ ឈ្មោះថា គ្រីយ៉ូលីប៉ូលីស៊ីស ដើម្បីធ្វើឲ្យសីតុណ្ហភាពស្បែកធ្លាក់ដល់ -១០ ºC ដល់ -១១ ºC ដើម្បីកម្ចាត់កោសិកាខ្លាញ់ដែលលើសក្នុងរាងកាយដោយថ្នមៗ និងមានប្រសិទ្ធភាពដោយមិនធ្វើឲ្យជាលិកាផ្សេងទៀតខូចខាត។
អត្ថប្រយោជន៍នៃការកម្ចាត់ជាតិខ្លាញ់ដោយប្រើជាតិត្រជាក់
- ជាទម្រង់ការមិនចាំបាច់វះកាត់ ហើយមិនត្រូវការឱសថសណ្តំ ឬបំបាត់ការឈឺចាប់។
- ផាសុកភាព និងងាយស្រួល។ ទម្រង់ការនេះចំណាយពេលប្រហែល ៣៥-៦០ នាទី ដែលល្អសម្រាប់ការអនុវត្តពេលអាហារថ្ងៃត្រង់។
X-Wave
- ជាមួយនឹងការព្យាបាល X-Wave ធ្វើឲ្យចលនាឈាមកើនឡើងត្រង់ចំណុចដែលត្រូវព្យាបាល ដែលអនុញ្ញាតឲ្យកោសិកាក្នុងរាងកាយរបស់លោកអ្នកកម្ចាត់កំណកខ្លាញ់ដែលលើស។ ការព្យបាលនេះជួយកម្ចាត់ខ្លាញ់ចេញពីរាងកាយតាមរយៈដំណើរការបញ្ចេញកាកសំណល់ធម្មជាតិរាងកាយរបស់លោកអ្នក។
រួមបញ្ចូល
- ការព្យាលបាលជាតិត្រជាក់ ១ កន្លែង
- ការព្យាបាល X-Wave
ការណែនាំ
- ប្រសិនបើលោកអ្នកមានជំងឺរ៉ាំរ៉ៃ ឬកំពុងទទួលទានថ្នាំ សូមជូនដំណឹងដល់គិលានុបដ្ឋាយិកាជាមុន។
- ណែនាំឲ្យហូបអាហារមុនពេលអនុវត្តទម្រង់ការនេះម្ដងៗ។
- ណែនាំឲ្យស្លៀកសម្លៀកបំពាក់ស្រាលស្រួលខ្លួនទៅកាន់គ្លីនិក។
- គេណែនាំឲ្យពន្យារវគ្គព្យាបាលសម្រាប់អតិថិជនដែលមានអាការៈគ្រុនក្តៅ ឬមករដូវ។
ជម្រើសបង់ប្រាក់៖
- ព័ត៌មានអំពីហិរញ្ញវត្ថុ និងធានារ៉ាប់រងរបស់អ្នកជំងឺ - សូមចុច
