នេះជាកម្មវិធីជំរុញឲ្យសក់ដុះឡើងវិញចំពោះអ្នកដែលមានបញ្ហាជ្រុះសក់, សក់ស្តើង, កាត់បន្ថយសក់ជ្រុះ, សក់ស្តើង ១០០%, និងជួយបង្កើនដង់ស៊ីតេសក់បាន ៨០%
កញ្ចប់រួមបញ្ចូល
- ការវិភាគសក់ Fotofinder
- ឡាស៊ែរសក់ Fotana
- កត្តាលូតលាស់ PRP
- ការព្យាបាលកោសិកាដើមសក់
- ការព្យាបាលដោយពន្លឺកម្រិតទាប
ផលិតផល និងបច្ចេកវិទ្យាថែរក្សាសក់
- ការវិភាគសក់ដោយប្រើ Fotofinder ឧបករណ៍កាមេរ៉ាពង្រីកខ្ពស់ រួមផ្សំជាមួយប្រព័ន្ធកម្មវិធី TrichoLab ដ៏ច្បាស់លាស់ ដែលពិនិត្យមើលទំហំ, បរិមាណ, និងគុណភាពសក់ ដើម្បីជួយក្នុងការធ្វើរោគវិនិច្ឆ័យ និងតាមដានការព្យាបាលប្រកបដោយប្រសិទ្ធភាព។
- ការព្យាបាលសក់ស្តើងជាមួយកាំរស្មីឡាស៊ែរ Fotona គួបផ្សំនឹង Er:YAG 2940 nm និងកាំរស្មី Nd:YAG 1064 nm ដោយបាញ់ក្នុងអាំងតង់ស៊ីតេទាបលើតំបន់ដែលសក់ស្តើង ឬគ្មានសក់ ដើម្បីជំរុញការអភិវឌ្ឍកោសិកាជើងសក់ឲ្យកាន់តែរឹងមាំ និងជួយសម្រួលសរសៃឈាម។ បន្ទាប់ពីការព្យាបាលជាបន្តបន្ទាប់ សក់នឹងដុះទំហំធំ, ក្រាស់, និងរឹងមាំជាងមុន ហើយកាត់បន្ថយការជ្រុះសក់។ ដើម្បីទទួលបានលទ្ធផលល្អបំផុតនៃការព្យាបាលដោយឡាស៊ែរ Fotona គេណែនាំឲ្យធ្វើការព្យាបាលដប់ដងរៀងរាល់ពីរសប្តាហ៍។
- ការចាក់ប្លាស្មាសម្បូរប្លាកែត (PRP) រួមផ្សំជាមួយការចាក់ម្ជុលតូចៗ ប្លាស្មាសម្បូរប្លាកែត (PRP) ដែលសម្បូរទៅដោយកត្តាលូតលាស់ខ្ពស់ ត្រូវបានចម្រាញ់ចេញពីឈាមរបស់លោកអ្នក។ ប្លាស្មាជួយជំរុញ និងស្តារមុខងារកោសិកាជើងសក់ឲ្យសកម្ម, មានសក់ដុះថ្មីដែលក្រាស់ និងរឹងមាំ និងជំរុញការបង្កើតសរសៃឈាមតូចៗនៅស្បែកលលាដ៍ក្បាល ដើម្បីចិញ្ចឹមកោសិកាជើងសក់។
- គេប្រើបច្ចេកវិទ្យាព្យាបាលកោសិកា Rigenera Activa ដើម្បីជួសជុលសក់ដោយប្រើកោសិកាជើងសក់។ កោសិកាដើមដែលចម្រាញ់ចេញពីជើងសក់ដ៏រឹងមាំរបស់យើងត្រូវបានគេបង្វិលដោយម៉ាស៊ីន Rigenera Active មុនពេលចាក់ចូលទៅក្នុងតំបន់សក់ស្តើងវិញ។ កោសិកាដើមដែលញែកចេញពីជើងសក់គឺជាកោសិកាដើមពេញវ័យដែលមានមុខងារជាក់លាក់សម្រាប់ការបង្កើតជើងសក់ឡើងវិញ ដែលជំរុញឲ្យសក់ដុះឡើងវិញប្រកបដោយសុខភាពល្អ។ កោសិកាដើមនេះ ក៏ជាកត្តាដំណុះសក់ខ្ពស់ផងដែរ ដែលកែលម្អមុខងារកោសិកាជើងសក់ និងបង្កើតគុណភាពល្អជាងមុន។ ដោយសារកោសិកាដើមដែលប្រើក្នុងទម្រង់ការនេះ ចម្រាញ់ចេញពីជើងសក់របស់យើង គឺមិនមានអាឡែស៊ី, មិនបំប្លែងទៅជាកោសិកាអាក្រក់, ឬផលប៉ះពាល់អវិជ្ជមានឡើយ ដូច្នេះការព្យាបាលនេះគឺមានសុវត្ថិភាពខ្ពស់។ សម្រាប់ការព្យាបាលកោសិកាជើងសក់នេះ គេណែនាំឲ្យអនុវត្តមួយឆ្នាំម្ដង។
- ការព្យាបាលដោយពន្លឺប្រេកង់ទាប ឬ ការព្យាបាលដោយពន្លឺឡាស៊ែរកម្រិតទាប (LLLT) ថាមពលស្រូបដោយកោសិកាជើងសក់ពីពន្លឺ LLLT ជួយឲ្យចរន្តឈាមដើរល្អ និងជំរុញឲ្យសារធាតុចិញ្ចឹមផ្សេងៗទៅបំប៉នសក់ ធ្វើឲ្យមានសក់ដុះថ្មីៗដែលរឹងមាំ និងសុខភាពល្អ។ ក្រៅពីនេះ ការព្យាបាលនេះក៏ជួយកាត់បន្ថយការរលាកផងដែរ ដូច្នេះគេអាចប្រើវិធីសាស្ត្រនេះដើម្បីព្យាបាលការជ្រុះសក់ដែលបណ្តាលមកពីបញ្ហានៅស្បែកលលាដ៍ក្បាល។ ជាធម្មតា បច្ចេកវិទ្យាបែបនេះអាចយកតាមខ្លួនបាន និងតូចល្មមអាចប្រើនៅផ្ទះបាន ប៉ុន្តែនៅមន្ទីរពេទ្យ គេប្រើបច្ចេកវិទ្យានេះលើម៉ាស៊ីនមួយឈ្មោះថា HEALITE ដែលមានកម្លាំងថាមពលខ្ពស់ជាង និងមានប្រសិទ្ធភាពជាងក្នុងការថែទាំ និងព្យាបាលសក់របស់លោកអ្នក។ ដើម្បីទទួលបានលទ្ធផលល្អបំផុត គេណែនាំឲ្យអនុវត្តការព្យាបាលចំនួន ១០ ដង ដោយមានចន្លោះពេលមួយទៅពីរសប្តាហ៍ម្ដង។
រយៈពេលព្យាបាល៖ ប្រហែល ២ ម៉ោង
|
Program Holistic Hair |
កម្មវិធីព្យាបាលសក់គ្រប់ជ្រុងជ្រោយ |
ការព្យាបាលកោសិកាសក់ព្រីមៀម |
|
Fotofinder Hair Analysis |
ការវិភាគសក់ Fotofinder |
● |
|
Fotana Hair Laser |
ឡាស៊ែរសក់ Fotana |
● |
|
PRP Growth Factor |
កត្តាលូតលាស់ PRP |
● |
|
Hair Stem Cell Therapy |
ការព្យាបាលកោសិកាដើមសក់ |
● |
|
Low level Light Therapy |
ការព្យាបាលដោយពន្លឺកម្រិតទាប |
● |
ជម្រើសបង់ប្រាក់៖
- ព័ត៌មានអំពីហិរញ្ញវត្ថុ និងធានារ៉ាប់រងរបស់អ្នកជំងឺ - សូមចុច
