មីក្រូសារធាតុ គឺជាវីតាមីន និងសារធាតុរ៉ែសំខាន់ៗដែលជួយគាំទ្រដល់សុខភាព និងសុខុមាលភាពទូទៅ។ សារធាតុទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ និងអភិវឌ្ឍរបស់កុមារ ហើយជួយរក្សាសុខភាពឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរសម្រាប់មនុស្សពេញវ័យ។ មុខងារសំខាន់ៗរបស់មីក្រូសារធាតុរួមមាន៖ ជួយផលិតថាមពលក្នុងរាងកាយ, គាំទ្រប្រព័ន្ធភាពស៊ាំ, ជួយថែរក្សាសុខភាពស្បែក ឆ្អឹង និងខួរក្បាល។
ការខ្វះសារធាតុចិញ្ចឹមទាំងនេះអាចបណ្តាលឲ្យមានរោគសញ្ញាផ្សេងៗដូចជា៖ អស់កម្លាំង ឬងាយនឿយហត់, ងាយជាំ ឬហូរឈាម, ឈឺសន្លាក់ និងសាច់ដុំ, មានអារម្មណ៍ស្ពឹក ឬចុករោយនៅដៃ និងជើង, ស្លេកស្លាំង, ប្រព័ន្ធភាពស៊ាំចុះខ្សោយ, សុខភាពឆ្អឹងមិនល្អ, ការផលិតកូឡាជែនថយចុះ, សក់ស្ងួត, និងក្រចកផុយ និងងាយបែក។
តើលោកអ្នកអាចរំពឹងអ្វីខ្លះ?
ការធ្វើតេស្តមីក្រូសារធាតុរបស់យើងផ្តល់នូវការវិភាគគ្រប់ជ្រុងជ្រោយអំពីកម្រិតវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយរបស់លោកអ្នក។ ប្រសិនបើរកឃើញថាលោកអ្នកមានការខ្វះសារធាតុចិញ្ចឹម យើងនឹងផ្តល់អនុសាសន៍ផ្ទាល់ខ្លួនដែលអាចរួមមាន៖
អាហារបំប៉នដែលត្រូវនឹងតម្រូវការរបស់លោកអ្នក
- ថ្នាំព្យាបាល (ប្រសិនបើចាំបាច់)
- ការកែប្រែរបបអាហារ និងរបៀបរស់នៅ
- យើងក៏នឹងរៀបចំការណាត់ជួបតាមដានជាបន្តបន្ទាប់ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងធានាថាស្ថានភាពរបស់លោកអ្នកមានភាពប្រសើរឡើង។
កញ្ចប់រួមបញ្ចូល
- វីតាមីន A
- វីតាមីន C
- វីតាមីន E
- ហ្គាម៉ា តូកូហ្វឺរ៉ុល
- បេតា ការ៉ូទីន
- អាល់ហ្វា ការ៉ូទីន
- កូអិនស៊ីម Q10
- លីកូពីន
- ហ្វូលេត
- ក្រូមីញ៉ូម
- ទង់ដែង
- ហ្វឺរីទីន
- ម៉ាញ៉េស្យូម
- សេលេញ៉ូម
- ស័ង្កសី
- ជាតិដែក
- កាល់ស្យូម
- វីតាមីន B12
- វីតាមីន D 25-OH (D2 – D3)
- លូតេអ៊ីន
- ហ្សៀកសាន់ធីន
- បេតា គ្រីបតូសាន់ធីន

ការណែនាំ
- សូមកុំទទួលទានអាហារ ឬភេសជ្ជៈណាមួយលើកលែងតែទឹកសុទ្ធរយៈពេលយ៉ាងតិច ១០ ម៉ោងមុនពេលចាប់ផ្តើមពិនិត្យ។
- ប្រសិនបើលោកអ្នកកំពុងទទួលការព្យាបាល ឬកំពុងប្រើប្រាស់ថ្នាំសម្រាប់ជំងឺ ឬស្ថានភាពសុខភាពណាមួយ សូមជូនដំណឹងដល់គិលានុបដ្ឋាយិកាជាមុន។
- កម្មវិធីនេះសម្រាប់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ។
ជម្រើសបង់ប្រាក់៖
ព័ត៌មានអំពីហិរញ្ញវត្ថុ និងធានារ៉ាប់រងរបស់អ្នកជំងឺ - សូមចុច
