ការថែទាំសុខភាពបែបបង្ការ ដែលផ្តោតតែលើការវិភាគ DNA មិនអាចគ្របដណ្តប់បានគ្រប់កត្តាទាំងអស់ដែលមានឥទ្ធិពលលើការផ្លាស់ប្តូររបស់រាងកាយ និងសុខភាពរបស់យើងនោះទេ។ ទោះបីយើងមានហ្សែនដូចគ្នាតាំងពីកំណើតក៏ដោយ ក៏លក្ខណៈបង្ហាញខាងក្រៅរបស់យើងអាចខុសគ្នាទៅតាមដំណាក់កាលនៃជីវិត។ លើសពីនេះ មានកត្តាជាច្រើនដែលមានឥទ្ធិពលលើការផ្លាស់ប្តូររាងកាយនៅក្នុងរយៈពេលផ្សេងៗនៃជីវិត ដូចជា ការកែប្រែ DNA, RNA, ប្រូតេអ៊ីន, មេតាបូលីត និងមីក្រូបាយអូម។
បច្ចុប្បន្ននេះ ការពិនិត្យហានិភ័យសុខភាព ឬការវិភាគបញ្ហាសុខភាពដោយផ្អែកលើ DNA ឬលេខកូដហ្សែនតែមួយមុខ អាចមិនគ្រប់គ្រាន់ដើម្បីយល់ពីប្រព័ន្ធជីវសាស្រ្តស្មុគស្មាញនៅក្នុងរាងកាយ ឬដើម្បីធ្វើរោគវិនិច្ឆ័យជំងឺស្មុគស្មាញផ្សេងៗនាពេលបច្ចុប្បន្ននេះទេ។
"តើវានឹងមានអត្ថប្រយោជន៍ដែរឬទេ ប្រសិនបើយើងអាចព្យាករណ៍ហានិភ័យនៃជំងឺធ្ងន់ធ្ងរជាច្រើនឆ្នាំមុន តាមរយៈការធ្វើតេស្តឈាម រួមជាមួយការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ?
ការធ្វើតេស្ត Proteomics កម្រិតខ្ពស់ របស់យើងអាចផ្តល់លទ្ធផលបែបនោះបាន។ តាមរយៈការវិភាគប្រូតេអ៊ីនជាង ៧.០០០ ប្រភេទនៅក្នុងឈាម ដែលឆ្លុះបញ្ចាំងពីបញ្ហាសុខភាពបច្ចុប្បន្ន ការធ្វើតេស្តដ៏ទូលំទូលាយនេះផ្តល់នូវការយល់ដឹងជ្រាលជ្រៅអំពី ហានិភ័យសុខភាពនាពេលអនាគត និងស្ថានភាពសុខភាពរាងកាយបច្ចុប្បន្នរបស់អ្នក។"
វារួមបញ្ចូល៖
ការវាយតម្លៃហានិភ័យនៃជំងឺស្ងៀមស្ងាត់ចំនួន 5 ប្រភេទ
- ហានិភ័យនៃជំងឺមហារីកសួត ក្នុងរយៈពេល 5 ឆ្នាំខាងមុខ
- ហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ក្នុងរយៈពេល 5 ឆ្នាំខាងមុខ
- ហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម ក្នុងរយៈពេល 4 ឆ្នាំខាងមុខ
- ហានិភ័យនៃជំងឺវង្វេងស្មារតី (Dementia) ក្នុងរយៈពេល 5 ឆ្នាំ និង 20 ឆ្នាំខាងមុខ
- ហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃ ក្នុងរយៈពេល 4 ឆ្នាំខាងមុខ
ការវាយតម្លៃសុខភាពរាងកាយបច្ចុប្បន្ន៖
- សមត្ថភាពរាងកាយក្នុងការទទួល និងគ្រប់គ្រងជាតិស្ករ៖ ជួយឲ្យយល់អំពីសមត្ថភាពរបស់រាងកាយក្នុងការគ្រប់គ្រងកម្រិតជាតិស្ករ ដែលមានសារៈសំខាន់សម្រាប់ការបង្ការ ជំងឺទឹកនោមផ្អែម។
- សមត្ថភាពបេះដូង និងប្រព័ន្ធដកដង្ហើម៖ ការវាយតម្លៃកម្រិតសមត្ថភាពរបស់បេះដូង និងប្រព័ន្ធដកដង្ហើម ក្នុងការធ្វើការរួមគ្នា។
- ផលប៉ះពាល់នៃជាតិអាល់កុល៖ ការវាស់វែងឥទ្ធិពលរបស់អាល់កុលលើរាងកាយ ដែលផ្តល់ព័ត៌មានអំពីសុខភាពថ្លើម និងសុខុមាលភាពទូទៅ។
- ខ្លាញ់ជុំវិញសរីរាង្គខាងក្នុង៖ ការវាយតម្លៃបរិមាណខ្លាញ់ជុំវិញសរីរាង្គ ដែលជាសញ្ញាសំខាន់បង្ហាញពីស្ថានភាពមេតាបូលីស។
- ខ្លាញ់ក្នុងថ្លើម៖ ការយល់ដឹងអំពីបរិមាណខ្លាញ់ក្នុងថ្លើម ដែលមានសារៈសំខាន់សម្រាប់វាយតម្លៃហានិភ័យនៃជំងឺថ្លើមខ្លាញ់។
- អត្រាថាមពលពេលសម្រាក៖ ការកំណត់កម្រិតថាមពលដែលរាងកាយប្រើប្រាស់ពេលសម្រាក ដើម្បីជួយគ្រប់គ្រងទម្ងន់ និងកម្រិតថាមពលឲ្យមានប្រសិទ្ធភាព។
- ការប៉ះពាល់ពីថ្នាំជក់៖ ការវាយតម្លៃហានិភ័យសុខភាពដំបូងៗ ដែលកើតចេញពីការប៉ះពាល់នឹងផ្សែងបារី។
តើកម្មវិធីនេះសក្ដិសមសម្រាប់អ្នកណា?
- ណែនាំសម្រាប់បុរស និងស្ត្រីអាយុ ៤០ ឆ្នាំឡើងទៅ ដែលចង់ថែទាំសុខភាពបែបបង្ការ លើសពីការធ្វើតេស្តហ្សែនធម្មតា។ គេណែនាំឲ្យធ្វើតេស្តរៀងរាល់ ៦ ខែម្តង ឬតាមការណែនាំរបស់វេជ្ជបណ្ឌិត ព្រោះកម្រិតប្រូតេអ៊ីនក្នុងរាងកាយអាចផ្លាស់ប្តូរជាបន្តបន្ទាប់ទៅតាមរបៀបរស់នៅ។
- សម្រាប់បុគ្គលអាយុ ១៨–៣៩ ឆ្នាំ ក៏អាចធ្វើតេស្តបានដែរ។ ទោះជាយ៉ាងណា សម្រាប់ការព្យាករណ៍ហានិភ័យសុខភាពនាពេលអនាគត វេជ្ជបណ្ឌិតនឹងធ្វើការវាយតម្លៃ និងផ្តល់អនុសាសន៍ពិសេសតាមស្ថានភាពម្នាក់ៗ។
តើអ្នកណាមិនសក្ដិសមសម្រាប់ការធ្វើតេស្តនេះ?
- បុគ្គលអាយុក្រោម ១៨ ឆ្នាំ
- អ្នកដែលមានអូតូអ៊ុយមីន (SLE) ឬលុយពីស (Lupus)
- អ្នកដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
- ស្ត្រីមានផ្ទៃពោះ
- បុគ្គលដែលបានធ្វើការវះកាត់ក្នុងរយៈពេល ១ ខែចុងក្រោយ
រយៈពេលទទួលលទ្ធផល៖ ២ ខែ
ទទួលបទពិសោធន៍នៃការធ្វើតេស្តវិភាគប្រូតេអ៊ីន កម្រិតខ្ពស់នៅមជ្ឈមណ្ឌលសុខភាពវិទ្យាសាស្ត្រ VitalLife ដែលផ្តល់នូវការយល់ដឹងទាំងសុខភាពបច្ចុប្បន្ន និងហានិភ័យនាពេលអនាគត។ តាមរយៈការគ្រប់គ្រងសុខភាពបែបបង្ការ យើងខិតខំជួយទប់ស្កាត់ជំងឺមុនពេលកើតឡើង និងណែនាំលោកអ្នកទៅរកការថែទាំសុខភាពផ្ទាល់ខ្លួន ដើម្បីមានសុខភាពល្អ និងថាមពលយូរអង្វែង។
ការណែនាំ
- មិនចាំបាច់តមអាហារ ឬទឹក មុនពេលមកធ្វើតេស្តឈាមនោះទេ។
- ប្រសិនបើលោកអ្នកកំពុងទទួលការព្យាបាល ឬកំពុងប្រើប្រាស់ថ្នាំសម្រាប់ជំងឺ ឬស្ថានភាពសុខភាពណាមួយ សូមជូនដំណឹងដល់គិលានុបដ្ឋាយិកាជាមុន។
- កម្មវិធីនេះមសម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
ជម្រើសបង់ប្រាក់៖
- ព័ត៌មានអំពីហិរញ្ញវត្ថុ និងធានារ៉ាប់រងរបស់អ្នកជំងឺ - សូមចុច
