ជាការរកឃើញនូវបច្ចេកវិទ្យាប្រើសំឡេងរំញ័រស្រទន់ជួយដល់សម្រស់ស្បែកគ្រប់ជ្រុងជ្រោយ
- ឧបករណ៍ Sofwave ជំរុញឲ្យមានការបង្កើតទាំងសារធាតុកូឡាជែន និងសារធាតុអេឡាស្ទីន សក្តិសមចំពោះស្បែកគ្រប់ប្រភេទ។ ឧបករណ៍នេះមានស្ដង់ដារសុវត្ថិភាពខ្ពស់ ហើយទទួលបានវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាពពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)។
- ទិន្នន័យស្រាវជ្រាវបង្ហាញថា ៨៦% នៃអ្នកដែលទទួលការព្យាបាលដោយប្រើឧបករណ៍ Sofwave មានភាពប្រសើរឡើងខ្លាំងលើភាពជ្រីវជ្រួញលើមុខក្នុងរយៈពេល ៣ ខែបន្ទាប់ពីបានព្យាបាលតែមួយដងគត់។
- គេអាចអង្កេតឃើញមានការប្រែប្រួលភ្លាមៗត្រឹមតែ ៤ សប្តាហ៍បន្ទាប់ពីទទួលបានការព្យាបាលពីឧបករណ៍ Sofwave ហើយលទ្ធផលអាចមានរយៈពេលពី ៦ ខែទៅ ១ ឆ្នាំ ដោយកាត់បន្ថយសេចក្ដីត្រូវការព្យាបាលញឹកញាប់។
នវានុវត្តន៍លើការថែរក្សាស្បែកនេះ ជួយបន្តឹងស្បែក, កាត់បន្ថយការយារធ្លាក់, បំបាត់ភាពជ្រីវជ្រួញ, ជំរុញការផលិតកូឡាជែន, ហើយអាចកាត់បន្ថយការឡើងពណ៌លើស្បែក ដែលមានក្នុងទម្រង់ផ្សេងៗនាពេលបច្ចុប្បន្ន។ អ្វីដែលសំខាន់ត្រូវជ្រើសរើសបច្ចេកវិទ្យាថែទាំស្បែកណាដែលផលិតឡើងស្របទៅតាមបញ្ហាស្បែកនីមួយៗ។
បច្ចេកវិទ្យា "Sofwave" គឺជានវានុវត្តន៍ថ្មីដែលអាចដោះស្រាយបញ្ហាស្បែកផ្សេងៗ រួមមានការកាត់បន្ថយការយារធ្លាក់, បន្តឹងស្បែក, កាត់បន្ថយភាពជ្រីវជ្រួញ, និងការបង្កើនភាពរលោងនៃស្បែក។ គេចាត់ទុកបច្ចេកវិទ្យានេះថាជាវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តទំនើបបំផុតក្នុងការថែរក្សាស្បែកប្រកបដោយប្រសិទ្ធភាព។
ដំណើរការរបស់បច្ចេកវិទ្យា Sofwave ៖
ឧបករណ៍ SofWave គឺជាឧបករណ៍សំឡេងរំញ័រខ្ពស់ ទទួលបានវិញ្ញាបនបត្រពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក។ ឧបករណ៍នេះផលិតឡើងដើម្បីកាត់បន្ថយភាពជ្រីវជ្រួញ និងបន្តឹងស្បែកសម្រាប់បុគ្គលដែលមានស្នាមជ្រីវជ្រួញ និងយារធ្លាក់តិចតួចទៅមធ្យម។ ឧបករណ៍នេះជំរុញឲ្យមានការផលិតកូឡាជែនដោយប្រើប្រាស់បច្ចេកវិទ្យាកាំរស្មីប៉ារ៉ាឡែលទៅនឹងការប្រើប្រាស់សំឡេងរំញ័រហៅថា SUPERB™។
ក្នុងពេលបាញ់ម្តងៗ ថាមពលជ្រាបចូលទៅក្នុងស្បែកក្នុងទម្រង់ជាក្រឡោនស៊ីឡាំងប៉ារ៉ាឡែលចំនួនប្រាំពីរ ដោយផ្តោតសំខាន់លើស្រទាប់ស្បែកកណ្តាលក្នុងជម្រៅ ១,៥ មីលីម៉ែត្រ ដែលជាជម្រៅសក្ដិសមបំផុតសម្រាប់ព្យាបាលភាពជ្រីវជ្រួញ។ ស្រទាប់ស្បែកនេះមានបរិមាណកូឡាជែន និងអេឡាស្ទីនច្រើន។ កម្ដៅដែលចេញពីឧបករណ៍ សាយភាយនៅក្នុងស្រទាប់កណ្ដាលនៃស្បែក ដែលមានជម្រៅចាប់ពី ០,៥ ដល់ ២ មីលីម៉ែត្រ ដោយគ្របដណ្តប់ពេញផ្នែកកណ្ដាលនៃស្បែក។ សីតុណ្ហភាពឡើងដល់ប្រមាណ ៦០-៧០ អង្សាសេ ធានាឲ្យមានការផ្ដល់ថាមពលស្មើ និងច្បាស់លាស់ចេញពីឧបករណ៍។ ដំណើរការនេះជំរុញឲ្យមានការផលិតកូឡាជែន និងអេឡាស្ទីន (neocollagenesis, neoelastogenesis)។ លើសពីនេះ ឧបករណ៍ Sofwave ក៏មានបញ្ចូលយន្តការធ្វើឲ្យស្បែកត្រជាក់ ហៅថា SofCool ដើម្បីការពារស្រទាប់ខាងក្រៅនៃស្បែកក្នុងពេលព្យាបាល ដោយការពារកុំឲ្យខូចខាតស្បែក។
ចំណុចសំខាន់ៗនៃឧបករណ៍ Sofwave៖
- បច្ចេកវិទ្យា SofCool៖ បញ្ចូលបច្ចេកវិទ្យាធ្វើឲ្យស្បែកត្រជាក់ ដើម្បីការពារស្រទាប់ស្បែក កាត់បន្ថយការរំខានក្នុងពេលព្យាបាល និងធានារយៈពេលរង់ចាំតិចតួចក្រោយពេលព្យាបាល។
- ការព្យាបាលតែម្តង៖ គេណែនាំឲ្យព្យាបាលម្តងក្នុងមួយឆ្នាំ (ទៅតាមលក្ខខណ្ឌស្បែករបស់បុគ្គលម្នាក់ៗ) ដែលធ្វើឲ្យការព្យាបាលងាយស្រួល និងមានប្រសិទ្ធភាព។
- បង្កើនកូឡាជែន និងអេឡាស្ទីន៖ ជួយដល់ការផលិតទាំងកូឡាជែន និងអេឡាស្ទីន ធ្វើឲ្យស្បែកយឺត និងតឹង។
- សក្ដិសមនឹងស្បែកគ្រប់ប្រភេទ៖ អាចព្យាបាលលើស្បែកគ្រប់ប្រភេទពីស្បែកសដល់ស្បែកខ្មៅ។
- បទដ្ឋានសុវត្ថិភាពខ្ពស់៖ ទទួលបានវិញ្ញាបនបត្រសុវត្ថិភាពពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ធានាសុវត្ថិភាពខ្ពស់ក្នុងពេលព្យាបាល។
- មិនមានផលរំខាន៖ ថាមពលសំឡេងរំញ័រជ្រាបចូលក្នុងស្បែកមិនលើសពី ២ មីលីម៉ែត្រ មិនមានហានិភ័យដល់សរសៃប្រសាទ, ឆ្អឹង, ស្រទាប់ខ្លាញ់, ឬស្រទាប់ស្បែកខាងក្នុងនោះទេ។
- មិនត្រូវការវះកាត់ គ្មានសម្លាក៖ គ្មានទម្រង់ការវះកាត់ទេ ដូច្នេះមិនមានស្នាមវះ ឬសម្លាកក្រោយពេលវះកាត់នោះទេ។
- គ្មានរយៈពេលរង់ចាំឲ្យសះស្បើយ៖ អ្នកជំងឺអាចចាប់ផ្ដើមសកម្មភាពធម្មតាភ្លាមៗបន្ទាប់ពីការព្យាបាល ដោយមិនចាំបាច់រង់ចាំ។
- គ្មានផលប៉ះពាល់៖ រាងកាយរបស់អ្នកជំងឺទទួលយកការព្យាបាលនេះបានល្អ មិនមានការរាយការណ៍ថាមានផលវិបាកណាមួយឡើយ។
- រយៈពេលព្យាបាល៖ ជាធម្មតាចំណាយពេល ៣០-៦០ នាទី អាស្រ័យលើទំហំនៃទីតាំងព្យាបាល។
លទ្ធផលដែលទទួលបានពីការព្យាបាលដោយ Sofwave រួមមាន៖
- កែលម្អផ្នត់ និងស្នាមជ្រួញ៖ កាត់បន្ថយស្នាមជ្រីវជ្រួញនៅលើមុខ, ថ្ងាស, ជុំវិញភ្នែក, និងថ្ពាល់ ធ្វើឲ្យស្បែកម៉ត់ជាងមុន។
- លើកចិញ្ចើមឲ្យខ្ពស់៖ លើកចិញ្ចើមឲ្យខ្ពស់ និងដោះស្រាយត្របកភ្នែកយារធ្លាក់។
- បន្តឹងស្បែកក្រោមចង្កា៖ ធ្វើឲ្យស្បែកក្រោមចង្កាតឹងណែន ធ្វើឲ្យទម្រង់មុខស្រស់ស្អាត។
- បន្តឹងស្បែកលើក៖ បន្តឹងស្បែកជុំវិញក និងកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើក។
- កាត់បន្ថយខ្លាញ់ពកលើស្បែក៖ កែលម្អរូបរាងខ្លាញ់លើស្បែកជាបណ្ដោះអាសន្ន។
- ព្យាបាលសម្លាកមុន៖ កាត់បន្ថយសម្លាកមុន ធ្វើឲ្យស្បែកម៉ត់ និងរលោង។
- បន្តឹងស្បែកយារនៅដើមដៃ៖ ដោះស្រាយបញ្ហាស្បែកយារនៅដើមដៃ ធ្វើឲ្យស្បែកណែនជាងមុន។
ចំណុចប្រុងប្រយ័ត្ន និងដែនកំណត់របស់ឧបករណ៍ Sofwave៖
- អ្នកដែលមិនគួរទទួលការព្យាបាល Sofwave រួមមានអ្នកដែលមានឧបករណ៍តាមដានចង្វាក់បេះដូង, អ្នកដែលមានមុនធ្ងន់ធ្ងរក្លាយជាដុំគីស, និងស្ត្រីមានផ្ទៃពោះ។
- ចំណុចប្រុងប្រយ័ត្នផ្សេងទៀតរួមមាន ចៀសវាងការព្យាបាលលើមុខរបួស។ សម្រាប់បុគ្គលដែលកំពុងប្រើថ្នាំមួយចំនួនដូចជា ពពួកវីតាមីនអា ឬថ្នាំធ្វើឲ្យឈាមរាវ គេណែនាំឲ្យជូនដំណឹងដល់គ្រូពេទ្យមុនពេលទទួលការព្យាបាល។
តើការព្យាបាល Sofwave សក្ដិសមចំពោះអ្នកណា?
- ការព្យាបាលដោយ Sofwave សក្ដិសមរម្យចំពោះអ្នកដែលមានអាយុ ២២ ឆ្នាំឡើងទៅ ដោយការសិក្សាបង្ហាញថាអាចព្យាបាលរហូតដល់អាយុ ៨០ ឆ្នាំ។
- ល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាស្បែកយារតិចតួចទៅមធ្យមនៅលើមុខ និងក។
- ល្អបំផុតសម្រាប់អ្នកដែលមានស្នាមជ្រីវជ្រួញតិចតួចទៅមធ្យមលើមុខ និងក។
- ល្អបំផុតសម្រាប់អ្នកដែលកំពុងស្វែងរកទម្រង់ការធ្វើឲ្យស្បែកតឹងដោយមិនចាំបាច់វះកាត់។
ការថែទាំបន្ទាប់ពីការព្យាបាលដោយ Sofwave៖
- អាចឡើងក្រហម និងកន្ទួលតិចតួចភ្លាមៗបន្ទាប់ពីការព្យាបាល ជាធម្មតាបាត់ទៅវិញក្នុងរយៈពេល ២៤ ម៉ោង។ ប្រសិនបើមានឡើងក្រហម និងហើម គេណែនាំឲ្យប្រើកំប្រែសត្រជាក់ស្អំ។
- លោកអ្នកអាចសម្អាតមុខដោយប្រើសាប៊ូ និងទឹកលាងធ្មមៗដូចធម្មតា។
- អាចលាបឡេផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃបានធម្មតា។
- អាចលាបម្សៅភ្លាមៗបន្ទាប់ពីការព្យាបាល ដោយមិនចាំបាច់រង់ចាំ។
ការរកឃើញពីការស្រាវជ្រាវអំពីបច្ចេកវិទ្យា Sofwave៖
- ៨៦% នៃអ្នកជំងឺទទួលបានការព្យាបាល Sofwave បានរាយការណ៍ថាមានភាពប្រសើរឡើងខ្លាំងលើភាពជ្រីវជ្រួញស្បែកមុខក្រោយពីការព្យាបាលតែមួយវគ្គ។
- ៧២% នៃអ្នកជំងឺព្យាបាលដោយ Sofwave បានសម្តែងការពេញចិត្តនឹងលទ្ធផល ហើយផ្ដល់ចំណាត់ថ្នាក់ពីប្រសើរដល់ប្រសើរខ្លាំង។
ជម្រើសបង់ប្រាក់៖
- ព័ត៌មានអំពីហិរញ្ញវត្ថុ និងធានារ៉ាប់រងរបស់អ្នកជំងឺ - សូមចុច
