ឧបករណ៍ Thermage ប្រើប្រាស់បច្ចេកវិទ្យារលកវិទ្យុ (RF) ដើម្បីទាញបន្តឹង និងធ្វើស្បែកឲ្យទន់, កម្ចាត់ភាពជ្រីវជ្រួញ, និងស្ដារទម្រង់មុខឡើងវិញ។ ទម្រង់ការនេះអនុវត្តដោយមិនបាច់វះកាត់, រហ័ស, និងងាយស្រួល ហើយមិនទាមទារឲ្យមានពេលរង់ចាំពីសកម្មភាពធម្មតា។ ខុសពីកាំរស្មីឡាស៊ែរ ទម្រង់ការនេះអាចអនុវត្តបានចំពោះគ្រប់ប្រភេទស្បែករបស់អ្នកជំងឺ។
ឧបករណ៍នេះទទូលបានការអនុញ្ញាតឲ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ថាជាការព្យាបាលភាពជ្រីវជ្រួញ និងស្នាមផ្នត់លើមុខដោយមិនចាំបាច់វះកាត់។
ឧបករណ៍ Thermage ប្រើប្រាស់វិធីសាស្ត្រព្យាបាលដ៏ទំនើប ដែលផ្តល់ថាមពលរលកវិទ្យុទៅតាមបរិមាណដែលគេចង់បាន។ ដាក់ឧបករណ៍នេះប៉ះស្បែកម្ដងៗ វាបញ្ចេញកម្ដៅថេរសារធាតុកូឡាជែននៅក្រោមស្បែកជ្រៅ និងក្រោមជាលិកា ហើយក្នុងពេលជាមួយគ្នានេះ អាចការពារស្បែកនៅខាងក្រៅដោយចំហាយត្រជាក់។ ការព្យាបាលនេះ បញ្ចេញកម្ដៅថេរជ្រៅក្នុងស្បែករបស់លោកអ្នក ធ្វើឲ្យស្បែកតឹងណែនភ្លាមៗ។ ព្យាបាលដោយឧបករណ៍នេះរយៈពេលយូរ ជួយឲ្យមានការបង្កើតកូឡាជែនថ្មី ដើម្បីជួយបន្តឹងស្បែកកាន់តែល្អ ជាលទ្ធផល ស្បែកមានសុខភាពល្អ, រលោងជាងមុន, និងមើលទៅក្មេងជាងវ័យ។
ជម្រើសបង់ប្រាក់៖
- ព័ត៌មានអំពីហិរញ្ញវត្ថុ និងធានារ៉ាប់រងរបស់អ្នកជំងឺ - សូមចុច
